ស្នើសុំឥណទាន
ឈ្មោះ
លេខទូរស័ព្ទ
ទំហំឥណទាន
profile ceo

លោកស្រី​ ​គួន​ ធីតា​

ប្រធាន​នាយិការ​ប្រតិបត្តិ​​

លោកស្រី​ ​គួន​ ធីតា ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​ផ្នែក​ហិរញ្ញវុត្ថុ ​ក្នុង​ឆ្នាំ ២០០៦ ​និង​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ ​នៅ​ពី​សាកលវិទ្យាល័យ​ ជាតិ​គ្រប់គ្រង​ ក្នុង​ឆ្នាំ ២០០៤ ។ ​លោកស្រី​ ​ធ្លាប់​បាន​ចូលរួម​ការបណ្តុះបណ្តាល​ ​និង​ជំនាញ​ជាច្រើន​ ​ព្រមទាំង​ជា​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​ ​ក៏​ដូចជា​ពាណិជ្ជករ​មួយ​រូប​ដែល​មាន​ទុន​វិនិយោគ​ទៅលើ​ក្រុមហ៊ុន​ផ្សេង​ៗ​ជាច្រើន​។​​

profile ceo

លោក​ ​ខេន ​រតនា​

អនុ​ប្រធាន​នាយក​ប្រតិបត្តិ​​

លោក​ ​ខេន ​រតនា ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​ផ្នែក​ច្បាប់​ឯកជន​ ​និង​វិទ្យាសាស្រ្ត​នយោបាយ​ ​ពី​សាកលវិទ្យាល័យ​បៀល​ប្រាយ​ ​ក្នុង​ឆ្នាំ ២០១៣ ​និង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ ​និង​គ្រប់គ្រង​ធនធាន​មនុស្ស​ ពី​សាកលវិទ្យាល័យ​ វេទមហា​ឫសី ​ក្នុង​ឆ្នាំ ២០០៤។ ​លោក​ធ្លាប់​បាន​ចូលរួម​ការបណ្តុះបណ្តាល​វគ្គ​ជំនាញ​ជាច្រើន​ទាក់ទង​ទៅ​នឹង​ប្រតិបត្ដិការ​ឥណទាន​ ​និង​ជំនាញ​គ្រប់គ្រង​ផ្សេង​ៗ​ទៀត​។ ​លើស​ពី​នេះ​ទៅ​ទៀត​លោក​មាន​បទពិសោធ​ន៏​ការងារ​ជាច្រើន​ចាប់តាំងពី​ឆ្នាំ ២០០៥ ​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​។​​

profile ceo

លោក​ ​ធឿន​ ​សុធា​​

ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​​​

លោក​ ​ធឿន​ ​សុធា ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ពី​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ ​ក្នុង​ឆ្នាំ ២០០៩ ។​ ក្រៅពី​ជំនាញ​បច្ចេកទេស​ផ្នែក​ព័ត៌មានវិទ្យា ​លោក​ធ្លាប់​បាន​ចូលរួម​ការបណ្តុះបណ្តាល​នូវ​ជំនាញ​ ​ភាព​ជា​អ្នកដឹកនាំ​ ការហ្វឹកហ្វឺន​គ្រូបង្គោល ​ការគ្រប់គ្រង​ផែនការ​អាជីវកម្ម​ ​និង​ជំនាញ​ផ្សេង​ៗ​ជាច្រើន​ទៀត​។ ​ជាមួយគ្នា​នេះ​ លោក​មាន​បទពិសោធន៍​ការងារ​ជាច្រើន​ឆ្នាំ​លើ​ការគ្រប់គ្រង​បណ្តាញ​ព័ត៌មានវិទ្យា​ ​និង​ការគ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​ស្នូល​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​។​​​

profile ceo

លោក​ ​ផាត់ ​សៅ​មុនី​​​

ប្រធាន​នាយកដ្ឋាន​ប្រតិបត្ត​ការ​​​​

លោក​ ​ផាត់ ​សៅ​មុនី ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ក្នុង​ឆ្នាំ ២០១៣ ​និង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ​ផ្នែក​គណនេយ្យ​នៅ​សាកលវិទ្យាល័យ​ វេទមហា​ឫសី ​ក្នុង​ឆ្នាំ ២០០៥ ។ ​លើស​ពី​នេះ​ទៅ​ទៀត​លោក​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជាច្រើន​ទាក់ទង​នឹង​ប្រតិបត្ដិការ​ឥណទាន​ ​និង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​។ ​មុនពេល​លោក​ចូល​បម្រើ​ការងារ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​សហគ្រិន​ភាព​ លោក​មាន​បទពិសោធន៍​ការងារ​ជាច្រើន​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ ២០០៥ ​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់ ​ជា​មន្ត្រី​ឥណទាន​ សវនករ​ផ្ទៃក្នុង​ ​និង​សវនករ​ផ្ទៃក្នុង​ជាន់ខ្ពស់​។ ​លោក​បាន​ចូល​បម្រើ​ការងារ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​សហគ្រិន​ភាព​ ក្នុង​ឆ្នាំ ២០១៥ ​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​។​​​​