ស្នើសុំឥណទាន
ឈ្មោះ
លេខទូរស័ព្ទ
ទំហំឥណទាន

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​សហគ្រិន​ភាព​ ម៉ាយ​ក្រូហ្វាយ​នែន ​ភី​អិល​ស៊ី ​មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ មេត្តា​ជ្រាប​ថា​៖​ ​ក្នុង​គោលដៅ​ពង្រឹង​កិច្ចការពារ​អតិថិជន​ដែល​បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​សហគ្រិន​ភាព​ ម៉ាយ​ក្រូហ្វាយ​នែន ​ភី​អិល​ស៊ី ​បាន​បង្កើត​ក្រុម​គាំពារ​អតិថិជន​ ​និង​បាន​រៀបចំ​ក្រុមការងារ​ទទួល​ហៅទូរស័ព្ទ​ពី​សាធារណជន​ដែល​មាន​ចម្ងល់​ ​ឬ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នេះ​។​

 

សាធារណជន​អាច​ទូរស័ព្ទ​ មកកាន់​គ្រឹះស្ថាន​របស់​យើងខ្ញុំ​ ​ជា​រៀងរាល់​ថ្ងៃច័ន្ទ​ ​ដល់​ថ្ងៃសុក្រ ​ចាប់ពី​ម៉ោង​ ៨ ព្រឹក​ ​ដល់​ម៉ោង​ ៥ ល្ងាច​ មកកាន់​លេខ​ទូរស័ព្ទ​ដូច​ខាងក្រោម​៖​

  • ខ្សែ​ទី ១ ៖​ ០១០ ៨៤ ៣៣៣៣
  • ​ខ្សែ​ទី ២ ៖​ ០១០ ៥៨ ៣៣៣៣

ក្រុមការងារ​គាំពារ​អតិថិជន​របស់​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​សហគ្រិន​ភាព​ ម៉ាយ​ក្រូហ្វាយ​នែន ​ភី​អិល​ស៊ី ​នឹង​រង់ចាំ​ទទួល​ការហៅទូរស័ព្ទ​ចូល​ របស់​លោក​អ្នក​ ​ដោយ​ក្តីសោមនស្ស​រីករាយ​។​


អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ក្នុង​កម្មវត្ថុ​ដែល​បាន​ចែង​ខាងលើ​ ​សូម​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ជា ​ព័ត៌មាន​។​

 

សូមអរគុណ!