ស្នើសុំឥណទាន
ឈ្មោះ
លេខទូរស័ព្ទ
ទំហំឥណទាន

ឥណទាន​ កសិកម្ម​

ផលិតផល​នេះ​ត្រូវបាន​បង្កើតឡើង​ ​ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​ក្នុង​ស្រុក​ ​និង​តម្រូវការ​របស់​អតិថិជិជន​ដែល​កំពុង​ប្រកបរបរ​កសិកម្ម​ដូចជា​ កសិកម្ម​ធ្វើ​ស្រែ​ ​ចំការ ​ចិញ្ចឹម​សត្វ​ នេសាទ​ ​និង​សិប្បកម្ម​ធ្វើ​អំពី​វាយន​ភណ្ឌ​(​សរសៃ​អំបោះ​) ​ឈើ ​ដី​ ​ដែក​ និង​កសិកម្ម​ផ្សេង​ៗ​ទៀត​ ​ដោយ​ការប្រមូល​ផល​ត្រូវបាន​លក់​ដោយ​ផ្ទាល់​ទៅកាន់​ឈ្មួញ​ ​ផលិត​ករ ​និង​ជា​ក្រុមហ៊ុន​ផលិតកម្ម​លើ​ផលិតផល​កសិកម្ម​ដ៏ទៃ​ទៀត​ដែល​បាន​បង្ហាញ​ពី​ប្រាក់​ចំណូល​ច្បាស់លាស់​។​​

អានបន្ត

ឥណទាន​សហគ្រិន​ខ្នាត​តូច​បំផុត​​

ផលិតផល​នេះ​ត្រូវបាន​បង្កើតឡើង​ ​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​វិនិយោគទុន​ក្នុង​ស្រុក​ ​ដូចជា​ការធ្វើ​អាជីវកម្ម​ ​លក់ដូរ​ ​និង​ ​ជំនួញ​លើ​សេវាកម្ម​ផ្សេង​ៗ​ ​និង​មុខរបរ​ផ្សេង​ៗ​ទៀត​ទៅ​ដល់​អាជីវករ ​និង​អ្នកវិនិយោគ​ខ្នាត​តូច​ និង​មធ្យម​ ​ដែល​ត្រូវការ​ដើម​ទុន​ដើម្បី​ចំណាយ​ទៅលើ​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ការបង្កើន​ប្រាក់​ចំណូល​ជា​រៀងរាល់​ថ្ងៃ​។​​

អានបន្ត

ឥណទាន​សហគ្រិន​ខ្នាត​តូច​​

ផលិតផល​នេះ​ត្រូវបាន​បង្កើតឡើង​ ​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​វិនិយោគទុន​ក្នុង​ស្រុក​ ​ដូចជា​ការធ្វើ​អាជីវកម្ម​លក់ដូរ​ ​និង​ ​ជំនួញ​លើ​សេវាកម្ម​ផ្សេង​ៗ​ ​និង​មុខរបរ​ផ្សេង​ៗ​ទៀត​ទៅ​ដល់​អាជីវករ ​និង​អ្នកវិនិយោគ​ខ្នាត​តូច​ និង​មធ្យម​ផងដែរ​ ​ដែល​ត្រូវការ​ដើម​ទុន​ច្រើន​ជាង​ ​ឬ​ស្មើ ២០.០០០.០០០ រៀល ​ដើម្បី​ចំណាយ​ទៅលើ​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន​ ក្នុង​ការបង្កើន​ប្រាក់​ចំណូល​ជា​រៀងរាល់​ថ្ងៃ​។​​

អានបន្ត

ឥណទាន​ប្រើប្រាស់​ផ្ទាល់ខ្លួន​​

ផលិតផល​នេះ​ត្រូវបាន​បង្កើតឡើង​ ​ដើម្បី​ផ្តល់​ឥណទាន​ទៅ​ឱ្យ​អតិថិជន​ក្នុង​គោលបំណង​យក​ទៅ​ទិញ​សំភារៈ ​និង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ​ ​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន​មិន​មែន​សម្រាប់​គោលបំណង​យក​ប្រកប​អាជីវកម្ម​ ​ឬ​មុខរបរ​ដើម្បី​រក​ប្រាក់​ចំណូល​ឡើយ​។ ​ហើយ​ប្រភេទ​ឥណទាន​នេះ​ត្រូវបាន​សិក្សា​ពី​ប្រាក់​ចំណូល​ ​ឬ​ប្រភព​ចំណូល​នៃ​ការអាជីវកម្ម​ ​ឬ​មុខរបរ​សំខាន់​ៗ​ដែល​អាច​សង​ប្រាក់​ឥណទាន​បាន​។​​​

អានបន្ត

ឥណទាន​កែលម្អ​ផ្ទះ​​​

ផលិតផល​នេះ​ត្រូវបាន​បង្កើតឡើង​ ​ដើម្បី​ផ្តល់​ឥណទាន​ទៅ​ឱ្យ​អតិថិជន​ក្នុង​គោលបំណង​យក​ទៅ​ប្រើប្រាស់​ ក្នុង​ការសាងសង់​ ​ឬ​ ​កែលម្អ ​ផ្ទះ​ ​អាគារ​ ​និង​ការសាងសង់​ផ្សេង​ៗ​ ​ដែល​ប្រើប្រាស់​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ ​និង​សាងសង់​ ​ឬ​កែលម្អ​សម្រាប់​ជួល​។​​​

អានបន្ត

ឥណទាន​បន្ទាន់​

ផលិតផល​នេះ​ត្រូវបាន​បង្កើតឡើង​ ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ឥណទាន​ទៅ​ឱ្យ​អតិថិជន​ដែល​ត្រូវការ​ខ្ចី​ប្រាក់​បន្ទាន់​ ​និង​យក​ទៅ​ប្រើប្រាស់​ក្នុង​រយៈពេល​មួយ​ខ្លី​ ​នៅពេល​ដែល​ជួប​បញ្ហា​ដោយ​គ្រោះ​ធម្មជាតិ​ ​និង​គ្រោះថ្នាក់​ ​ឬ​ឧបទ្ទវហេតុ​ផ្សេង​ៗ​ដោយ​ចៃដន្យ ​។​​

អានបន្ត