ស្នើសុំឥណទាន
ឈ្មោះ
លេខទូរស័ព្ទ
ទំហំឥណទាន

ឥណទាន​កែលម្អ​ផ្ទះ​​

ផលិតផល​នេះ​ត្រូវបាន​បង្កើតឡើង​ ​ដើម្បី​ផ្តល់​ឥណទាន​ទៅ​ឱ្យ​អតិថិជន​ក្នុង​គោលបំណង​យក​ទៅ​ប្រើប្រាស់​ ក្នុង​ការសាងសង់​ ​ឬ​ ​កែលម្អ ​ផ្ទះ​ ​អាគារ​ ​និង​ការសាងសង់​ផ្សេង​ៗ​ ​ដែល​ប្រើប្រាស់​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ ​និង​សាងសង់​ ​ឬ​កែលម្អ​សម្រាប់​ជួល​។​

លក្ខខណ្ឌ​ឥណទាន​ដែល​អតិថិជន​ទទួលបាន​៖​

ប្រភេទ​ឥណទាន​ ទំហំ​ឥណទាន​ អត្រា​ការប្រាក់​ រយៈពេល​ខ្ចី​
ឥណទាន​ឯកត្តជន​ ១០០,០០០ រៀល​ ​ដល់​ ៤០,០០០,០០០ រៀល​ ១.៥ % ​ក្នុង ១ ខែ​ ៤ ​ខែ​ ​ដល់​ ៣៦ ​ខែ​

អត្ថប្រយោជន៍​អតិថិជន​ទទួលបាន​៖​

ផលិតផល​ឥណទាន​កែលម្អ​គេហដ្ឋាន​របស់​សហគ្រិន​ភាព​ ​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​សំខាន់​ៗ​មួយចំនួន​ដល់​អតិថិជន​ ​រួម​មាន​៖​

  • អតិថិជន​អាច​ជ្រើសរើស​យក​ប្រាក់​ឥណទាន​ជា​ប្រាក់​រៀល ​ហើយ​អាច​ខ្ចី​ជា​ឥណទាន​ឯកត្តជន​។​
  • អតិថិជន​អាច​ខ្ចី​ទំហំ​ឥណទាន​ចាប់ពី​ ១០០.០០០ រៀល​ ​ដល់​ ៤០.០០០.០០០ រៀល​។​
  • អតិថិជន​អាច​ទទួលបាន​អត្រា​ការប្រាក់​សមរម្យ​ ​និង​គណនា​ការប្រាក់​ទៅលើ​ប្រាក់​ដើម​ដែល​កំពុង​ជំពាក់​តែ​ប៉ុណ្ណោះ​។​
  • អតិថិជន​អាច​ជ្រើសរើស​ក្នុង​ការ ​បើក​ប្រាក់​ ​និង​សង​ប្រាក់​ ​នៅ​តាម​ការិយាល័យ​សហគ្រិន​ភាព​ដែល​នៅជិត​ ​ឬ​នៅ​ទីលំនៅ​ដ្ឋាន​របស់​អតិថិជន​ផ្ទាល់​។​
  • អថិជន​អាច​ខ្ចី​ប្រាក់​ឥណទាន​មាន​រយៈពេល​វែង​ចាប់ពី​ ៤ ខែ​ ​ដល់​ ៣៦ ខែ​។​
  • របៀប​សង​មាន​ភាពបត់បែន​ទៅ​តាម​តម្រូវការ​ ​និង​លំហូរ​សាច់ប្រាក់​នៃ​មុខរបរ​របស់​អតិថិជន​។​

លក្ខណៈ​សម្បត្តិ​អតិថិជន​ដែល​អាច​ទទួល​ឥណទាន​៖​

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​សហគ្រិន​ភាព​ ម៉ាយ​ក្រូហ្វាយ​នែន ​ភី​អិលស៊ី ​បាន​ផ្តល់​ឥណទាន​ជូន​ប្រជាជន​កម្ពុជា​គ្រប់​រូប​ដែល​ជា​ពលរដ្ឋ​សកម្ម ​ឬ​និតិជន ​ដែល​មាន​សិទ្ធិ​ប្រកប​ការងារ​តាម​ ​ផ្លូវ​ច្បាប់​ ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងក្រោម​៖​

  • ជា​និតិជន​មាន​អាយុ​ពី​ ១៨ ​ដល់​ ៦៥ ​ឆ្នាំ​ ​ដែល​មាន​សិទ្ធិ​ប្រកប​ការងារ​តាម​ផ្លូវ​ច្បាប់​។​
  • មាន​ប្រវត្តិ​ ​និង​អត្តចរិត​ល្អ ​ដែល​អាច​ជឿ​ទុកចិត្ត​បាន​។
  • ធានា​ផ្ដល់​ព័ត៌មាន​ជូន​ សហគ្រិន​ភាព​ ​បាន​ត្រឹមត្រូវ​ច្បាស់លាស់​គ្រប់គ្រាន់​។
  • មិន​ជាប់​ពិរុទ្ធ ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេង​ៗ​។​
  • មាន​ទីលំនៅ​អចិន្ត្រៃយ៍​ដែល​ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​សាខា ​សហគ្រិន​ភាព​ ​ហើយ​មាន​លិខិត​សម្គាល់​អត្តសញ្ញាណ​ដូចជា​៖​ ​អត្តសញ្ញាណប័ណ្ណ​ ​សៀវភៅ​គ្រួសារ​ ​សៀវភៅ​ស្នាក់នៅ​ លិខិត​ឆ្លង​ដែន​ ​សំបុត្រ​បញ្ជាក់​កំណើត​ លិខិត​បញ្ជាក់​ទីលំនៅ​...​។ល។​
  • ​មាន​មុខរបរ​ និង​ ​ប្រាក់​ចំណូល​ច្បាស់លាស់​ ​ដែល​បង្ហាញ​ពី​លទ្ធភាព​អាច​សង​បំណុល​បាន​គ្រប់​ចំនួន​វិញ​។​
  • យល់​ច្បាស់​រាល់​ប្រការ​ លក្ខខណ្ឌ​ ​និង​នីតិវិធី​ឥណទាន​របស់​ សហគ្រិន​ភាព​។​
  • មាន​ការព្រមព្រៀង​ជាមុន​គ្រប់​ចំណុច​លើ​រាល់​លិខិតស្នាម​ និង​ផ្ដិត​មេដៃ​ស្នាម​នៅ​ចំពោះមុខ​បុគ្គលិក​ សហគ្រិន​ភាព​។​
  • គោរព​កាតព្វកិច្ច​របស់​ខ្លួន​ ​និង​លក្ខខណ្ឌ​ទាំងឡាយ​ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា​។​