គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី មានប្រវត្តិចេញពីអង្គការក្រៅរដ្ឋាភិបាល ហើយបានចាប់ផ្តើមធ្វើសកម្មភាពផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួនដែលមានលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃលេខ ១១២៨.សជណ ចុះនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១១ ក្នុងការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ។ ហើយ សហគ្រិនភាព បានទទួលអាជ្ញាប័ណ្ណជាផ្លូវការ ជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជាលេខ ម.ហ.៥១ ចុះថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៥ ក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមសហគមន៍ឲ្យបានកាន់តែប្រសើរឡើង និងដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងមូល។
ទស្សនៈវិស័យ
ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេផ្នែកសេវាហិរញ្ញវត្ថុ ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា ប្រកបដោយសុខុមាលភាព និងនិរន្តរភាព ។
បេសកម្ម
ជាស្ថាប័នមីក្រូហិរញ្ញវត្ថុមួយដែលផ្តល់សេវាហិរញ្ញវត្ថុខ្នាតតូចបំផុត តូច និងមធ្យមប្រកបដោយវិជ្ជាជីវៈ និងតម្លាភាពខ្ពស់ដល់ប្រជាពលរដ្ឋសកម្មផ្នែកសេដ្ឋកិច្ចឲ្យប្រើប្រាស់ចំគោលដៅ ដើម្បីក្លាយជាសហគ្រិនជោគជ័យ ។
គុណតម្លៃស្នូលរបស់បុគ្គលិក