ប្រធាននាយិការប្រតិបត្តិ
លោកស្រី គួន ធីតា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវុត្ថុ ក្នុងឆ្នាំ ២០០៦ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងអាជីវកម្ម នៅពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០០៤ ។ លោកស្រី ធ្លាប់បានចូលរួមការបណ្តុះបណ្តាល និងជំនាញជាច្រើន ព្រមទាំងជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ក៏ដូចជាពាណិជ្ជករមួយរូបដែលមានទុនវិនិយោគទៅលើក្រុមហ៊ុនផ្សេងៗជាច្រើន។
អនុប្រធាននាយកប្រតិបត្តិ
លោក ខេន រតនា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកច្បាប់ឯកជន និងវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ ២០១៣ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម និងគ្រប់គ្រងធនធានមនុស្ស ពីសាកលវិទ្យាល័យ វេទមហាឫសី ក្នុងឆ្នាំ ២០០៤។ លោកធ្លាប់បានចូលរួមការបណ្តុះបណ្តាលវគ្គជំនាញជាច្រើនទាក់ទងទៅនឹងប្រតិបត្ដិការឥណទាន និងជំនាញគ្រប់គ្រងផ្សេងៗទៀត។ លើសពីនេះទៅទៀតលោកមានបទពិសោធន៏ការងារជាច្រើនចាប់តាំងពីឆ្នាំ ២០០៥ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
ប្រធាននាយកដ្ឋានប្រតិបត្តការ
លោក ផាត់ សៅមុនី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០១៣ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យនៅសាកលវិទ្យាល័យ វេទមហាឫសី ក្នុងឆ្នាំ ២០០៥ ។ លើសពីនេះទៅទៀតលោកបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញជាច្រើនទាក់ទងនឹងប្រតិបត្ដិការឥណទាន និងវិស័យមីក្រូហិរញ្ញវត្ថុ។ មុនពេលលោកចូលបម្រើការងារឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព លោកមានបទពិសោធន៍ការងារជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ ២០០៥ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាមន្ត្រីឥណទាន សវនករផ្ទៃក្នុង និងសវនករផ្ទៃក្នុងជាន់ខ្ពស់។ លោកបានចូលបម្រើការងារឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ក្នុងឆ្នាំ ២០១៥ ជាអនុប្រធាននាយកដ្ឋានប្រតិបត្តិការ។