ឥណទានកសិកម្ម
ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់វិស័យកសិកម្មក្នុងស្រុក និងតម្រូវការរបស់អតិថិជិជនដែលកំពុងប្រកបរបរកសិកម្មដូចជា កសិកម្មធ្វើស្រែ ចំការ ចិញ្ចឹមសត្វ នេសាទ និងសិប្បកម្មធ្វើអំពីវាយនភណ្ឌ(សរសៃអំបោះ) ឈើ ដី ដែក និងកសិកម្មផ្សេងៗទៀត ដោយការប្រមូលផលត្រូវបានលក់ដោយផ្ទាល់ទៅកាន់ឈ្មួញ ផលិតករ និងជាក្រុមហ៊ុនផលិតកម្មលើផលិតផលកសិកម្មដ៏ទៃទៀតដែលបានបង្ហាញពីប្រាក់ចំណូលច្បាស់លាស់។
លក្ខខណ្ឌឥណទានដែលអតិថិជនទទួលបាន៖
ប្រភេទឥណទាន |
ទំហំឥណទាន |
អត្រាការប្រាក់ |
អត្រាការប្រាក់ |
ឥណទានក្រុម |
១០០,០០០ រៀល ដល់ ១,៥០០,០០០ រៀល |
១.៥% ក្នុង១ខែ |
៤ ខែ ដល់ ១២ ខែ |
ឥណទានឯកត្តជន |
១០០,០០០ រៀល ដល់ ២០,០០០,០០០ រៀល |
១.៥% ក្នុង១ខែ |
៤ ខែ ដល់ ៣៦ ខែ |
អត្ថប្រយោជន៍អតិថិជនទទួលបាន៖
ផលិតផលឥណទានកសិកម្មរបស់សហគ្រិនភាព ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនដល់អតិថិជន រួមមាន៖
- អតិថិជនអាចជ្រើសរើសយកប្រាក់ឥណទានជាប្រាក់រៀល ហើយអាចខ្ចីជា ឥណទានក្រុម និងឥណទានឯកត្តជន។
- អតិថិជនអាចខ្ចីជាឥណទានក្រុមចាប់ពី ២ នាក់ ទៅ ៥ នាក់ ទំហំឥណទានចាប់ពី ១០០.០០០ រៀល ដល់ ១.៥០០.០០០ រៀល។
- អតិថិជនអាចខ្ចីជាឥណទានឯកត្តជន ទំហំឥណទានចាប់ពី ១០០.០០០ រៀល ដល់ ២០.០០០.០០០ រៀល។
- អតិថិជនអាចទទួលបានអត្រាការប្រាក់សមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
- អតិថិជនអាចជ្រើសរើសក្នុងការ បើកប្រាក់ និងសងប្រាក់ នៅតាមការិយាល័យសហគ្រិនភាពដែលនៅជិត ឬនៅទីលំនៅដ្ឋានរបស់អតិថិជនផ្ទាល់។
- អថិជនអាចខ្ចីប្រាក់ឥណទានមានរយៈពេលវែងចាប់ពី ៤ ខែ ដល់ ៣៦ ខែ។
- របៀបសងមានភាពបត់បែនទៅតាមតម្រូវការ និងលំហូរសាច់ប្រាក់នៃមុខរបររបស់អតិថិជន។
លក្ខណៈសម្បត្តិអតិថិជនដែលអាចទទួលឥណទាន៖
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី បានផ្តល់ឥណទានជូនប្រជាជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬនិតិជន ដែលមានសិទ្ធិប្រកបការងារតាម ផ្លូវច្បាប់ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- ជានិតិជនមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំ ដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់។
- មានប្រវត្តិ និងអត្តចរិតល្អ ដែលអាចជឿទុកចិត្តបាន។
- ធានាផ្ដល់ព័ត៌មានជូន សហគ្រិនភាព បានត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់។
- មិនជាប់ពិរុទ្ធ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
- មានទីលំនៅអចិន្ត្រៃយ៍ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់សាខា សហគ្រិនភាព ហើយមានលិខិតសម្គាល់អត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត លិខិតបញ្ជាក់ទីលំនៅ...។ល។
- មានមុខរបរ និង ប្រាក់ចំណូលច្បាស់លាស់ ដែលបង្ហាញពីលទ្ធភាពអាចសងបំណុលបានគ្រប់ចំនួនវិញ។
- យល់ច្បាស់រាល់ប្រការ លក្ខខណ្ឌ និងនីតិវិធីឥណទានរបស់ សហគ្រិនភាព។
- មានការព្រមព្រៀងជាមុនគ្រប់ចំណុចលើរាល់លិខិតស្នាម និងផ្ដិតមេដៃស្នាមនៅចំពោះមុខបុគ្គលិក សហគ្រិនភាព។
- គោរពកាតព្វកិច្ចរបស់ខ្លួន និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងកិច្ចសន្យា។