ឥណទានបន្ទាន់
ផលិតផលនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីផ្តល់ឥណទានទៅឱ្យអតិថិជនដែលត្រូវការខ្ចីប្រាក់បន្ទាន់ និងយកទៅប្រើប្រាស់ក្នុងរយៈពេលមួយខ្លី នៅពេលដែលជួបបញ្ហាដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ ឬឧបទ្ទវហេតុផ្សេងៗដោយចៃដន្យ ។
លក្ខខណ្ឌឥណទានដែលអតិថិជនទទួលបាន៖
ប្រភេទឥណទាន |
ទំហំឥណទាន |
អត្រាការប្រាក់ |
រយៈពេលខ្ចី |
ឥណទានឯកត្តជន |
១០០,០០០ រៀល ដល់ ១,២០០,០០០ រៀល |
១.៥ % ក្នុង ១ ខែ |
៤ ខែ ដល់ ៦ ខែ |
អត្ថប្រយោជន៍អតិថិជនទទួលបាន៖
ផលិតផលឥណទានបន្ទាន់របស់សហគ្រិនភាព ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនដល់អតិថិជន រួមមាន៖
- អតិថិជនអាចជ្រើសរើសយកប្រាក់ឥណទានជាប្រាក់រៀល ហើយអាចខ្ចីជាឥណទានឯកត្តជន។
- អតិថិជនអាចទទួលប្រាក់ឥណទាននេះបានក្នុងថ្ងៃដែលបានស្នើសុំដាក់ពាក្យសុំខ្ចីប្រាក់។
- អតិថិជនអាចខ្ចីទំហំឥណទានចាប់ពី ១០០.០០០ រៀល ដល់ ១.២០០.០០០ រៀល។
- អតិថិជនអាចទទួលបានអត្រាការប្រាក់សមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
- អតិថិជនអាចជ្រើសរើសក្នុងការ បើកប្រាក់ និងសងប្រាក់ នៅតាមការិយាល័យសហគ្រិនភាពដែលនៅជិត ឬនៅទីលំនៅដ្ឋានរបស់អតិថិជនផ្ទាល់។
- អថិជនអាចខ្ចីប្រាក់ឥណទានមានរយៈពេលវែងចាប់ពី ៤ ខែ ដល់ ៦ ខែ។
លក្ខណៈសម្បត្តិអតិថិជនដែលអាចទទួលឥណទាន៖
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី បានផ្តល់ឥណទានជូនប្រជាជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬនិតិជន ដែលមានសិទ្ធិប្រកបការងារតាម ផ្លូវច្បាប់ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- ជានិតិជនមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំ ដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់។
- មានប្រវត្តិ និងអត្តចរិតល្អ ដែលអាចជឿទុកចិត្តបាន។
- ធានាផ្ដល់ព័ត៌មានជូន សហគ្រិនភាព បានត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់។
- មិនជាប់ពិរុទ្ធ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
- មានទីលំនៅអចិន្ត្រៃយ៍ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់សាខា សហគ្រិនភាព ហើយមានលិខិតសម្គាល់អត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត លិខិតបញ្ជាក់ទីលំនៅ...។ល។
- មានមុខរបរ និង ប្រាក់ចំណូលច្បាស់លាស់ ដែលបង្ហាញពីលទ្ធភាពអាចសងបំណុលបានគ្រប់ចំនួនវិញ។
- យល់ច្បាស់រាល់ប្រការ លក្ខខណ្ឌ និងនីតិវិធីឥណទានរបស់ សហគ្រិនភាព។
- មានការព្រមព្រៀងជាមុនគ្រប់ចំណុចលើរាល់លិខិតស្នាម និងផ្ដិតមេដៃស្នាមនៅចំពោះមុខបុគ្គលិក សហគ្រិនភាព។
- គោរពកាតព្វកិច្ចរបស់ខ្លួន និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងកិច្ចសន្យា។