ឥណទានសហគ្រិនខ្នាតតូច
ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីជួយលើកកម្ពស់វិស័យវិនិយោគទុនក្នុងស្រុក ដូចជាការធ្វើអាជីវកម្មលក់ដូរ និង ជំនួញលើសេវាកម្មផ្សេងៗ និងមុខរបរផ្សេងៗទៀតទៅដល់អាជីវករ និងអ្នកវិនិយោគខ្នាតតូច និងមធ្យមផងដែរ ដែលត្រូវការដើមទុនច្រើនជាង ឬស្មើ ២០.០០០.០០០ រៀល ដើម្បីចំណាយទៅលើសកម្មភាពអាជីវកម្មរបស់ខ្លួន ក្នុងការបង្កើនប្រាក់ចំណូលជារៀងរាល់ថ្ងៃ។
លក្ខខណ្ឌឥណទានដែលអតិថិជនទទួលបាន៖
ប្រភេទឥណទាន |
ទំហំឥណទាន |
អត្រាការប្រាក់ |
រយៈពេលខ្ចី |
ឥណទានឯកត្តជន |
២០,០០០,០០០ រៀល ដល់ ៤០,០០០,០០០ រៀល |
១.៥ % ក្នុង ១ ខែ |
៤ ខែ ដល់ ៣៦ ខែ |
អត្ថប្រយោជន៍អតិថិជនទទួលបាន៖
ផលិតផលឥណទានសហគ្រាសខ្នាតតូចរបស់សហគ្រិនភាព ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនដល់អតិថិជនរួមមាន៖
- អតិថិជនអាចជ្រើសរើសយកប្រាក់ឥណទានជាប្រាក់រៀល ហើយអាចខ្ចីជាឥណទានឯកត្តជន។
- អតិថិជនអាចខ្ចីទំហំឥណទានចាប់ពី ២០.០០.០០០ រៀល ដល់ ៤០.០០០.០០០ រៀល។
- អតិថិជនអាចទទួលបានអត្រាការប្រាក់សមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
- អតិថិជនអាចជ្រើសរើសក្នុងការ បើកប្រាក់ និងសងប្រាក់ នៅតាមការិយាល័យសហគ្រិនភាពដែលនៅជិត ឬនៅទីលំនៅដ្ឋានរបស់អតិថិជនផ្ទាល់។
- អថិជនអាចខ្ចីប្រាក់ឥណទានមានរយៈពេលវែងចាប់ពី ៤ ខែ ដល់ ៣៦ ខែ។
- របៀបសងមានភាពបត់បែនទៅតាមតម្រូវការ និងលំហូរសាច់ប្រាក់នៃមុខរបររបស់អតិថិជន។
លក្ខណៈសម្បត្តិអតិថិជនដែលអាចទទួលឥណទាន៖
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី បានផ្តល់ឥណទានជូនប្រជាជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬនិតិជន ដែលមានសិទ្ធិប្រកបការងារតាម ផ្លូវច្បាប់ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- ជានិតិជនមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំ ដែលមានសិទ្ធិប្រកបការងារតាមផ្លូវច្បាប់។
- មានប្រវត្តិ និងអត្តចរិតល្អ ដែលអាចជឿទុកចិត្តបាន។
- ធានាផ្ដល់ព័ត៌មានជូន សហគ្រិនភាព បានត្រឹមត្រូវច្បាស់លាស់គ្រប់គ្រាន់។
- មិនជាប់ពិរុទ្ធ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
- មានទីលំនៅអចិន្ត្រៃយ៍ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់សាខា សហគ្រិនភាព ហើយមានលិខិតសម្គាល់អត្តសញ្ញាណដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត លិខិតបញ្ជាក់ទីលំនៅ...។ល។
- មានមុខរបរ និង ប្រាក់ចំណូលច្បាស់លាស់ ដែលបង្ហាញពីលទ្ធភាពអាចសងបំណុលបានគ្រប់ចំនួនវិញ។
- យល់ច្បាស់រាល់ប្រការ លក្ខខណ្ឌ និងនីតិវិធីឥណទានរបស់ សហគ្រិនភាព។
- មានការព្រមព្រៀងជាមុនគ្រប់ចំណុចលើរាល់លិខិតស្នាម និងផ្ដិតមេដៃស្នាមនៅចំពោះមុខបុគ្គលិក សហគ្រិនភាព។
- គោរពកាតព្វកិច្ចរបស់ខ្លួន និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងកិច្ចសន្យា។