គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ហៅកាត់ថា សហគ្រិនភាព មានប្រវត្តិចេញពីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើប្រតិបត្តិការឥណទាន ហើយបានចាប់ផ្តើមធ្វើសកម្មភាពផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួន ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១១ ដែលមានលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃលេខ ១១២៨.សជណ ចុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១ ក្នុងការ ផ្តល់សេវាមីក្រូហិរញ្ញវត្ថុ។ សហគ្រិនភាព បានទទួលអាជ្ញាប័ណ្ណជាផ្លូវការពីធនាគារជាតិនៃកម្ពុជា លេខ ម.ហ.៥១ នៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០១៥ ក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមសហគមន៍ឲ្យបានកាន់តែប្រសើរឡើង និងដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងមូល។
ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេផ្នែកសេវាហិរញ្ញវត្ថុ ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា ប្រកបដោយសុខុ-មាលភាព និងនិរន្តរភាព។
ជាស្ថាប័នមីក្រូហិរញ្ញវត្ថុមួយដែលផ្តល់សេវាហិរញ្ញវត្ថុខ្នាតតូចបំផុត តូចនិងមធ្យមប្រកបដោយវិជ្ជាជីវៈ និងតម្លាភាពខ្ពស់ដល់ប្រជាពលរដ្ឋសកម្មផ្នែកសេដ្ឋកិច្ចឲ្យប្រើប្រាស់ចំគោលដៅដើម្បីក្លាយជាសហគ្រិនជោគជ័យ ។
ការិយាល័យកណ្តាល៖ ផ្ទះលេខ ៥៨៦ ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ