ឥណទានកសិកម្ម

ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់វិស័យកសិកម្មក្នុងស្រុក និងតម្រូវការរបស់អតិថិជិជនដែលកំពុងប្រ កបរបរកសិកម្ម ដូចជា កសិកម្មធ្វើស្រែ ចំការ ចិញ្ចឹមសត្វ នេសាទ និងសិប្បកម្មវាយនភណ្ឌ (សរសៃអំបោះ) ឈើ ដី ដែក និង កសិកម្មផ្សេងៗទៀត ដោយការប្រមូលផលត្រូវបានលក់ដោយផ្ទាល់ទៅកាន់ឈ្មួញ ផលិតករ និង ជាក្រុមហ៊ុនផលិតកម្មលើផលិតផលកសិកម្មដ៏ទៃទៀតដែលបានបង្ហាញពីប្រាក់ចំណូលច្បាស់លាស់។

ប្រភេទឥណទាន ទំហំកម្ចី អត្រា ការប្រាក់ រយៈពេលខ្ចី
ឥណទានកសិកម្ម ៤០០,០០០រៀល ដល់ ២០,០០០,០០០រៀល ១.៥% ក្នុង ១ខែ រហូតដល់ ៦០ខែ
លក្ខខណ្ឌពិសេស
  • សេវាកម្មរហ័សទាន់ចិត្ត
  • អត្រាការប្រាក់ និងសេវារដ្ឋបាលសមរម្យ អាចចរចារបាន
  • របៀបសងប្រចាំខែ និងរយៈពេលអាចចរចារបាន
  • ឯកសារតម្រូវមានភាពងាយស្រួល
  • ជំពាក់បំណុលស្ថាប័នផ្សេងក៏អាចខ្ចីបានតាមលទ្ធភាពជាក់ស្តែង
លក្ខខណ្ឌតម្រូវក្នុងការខ្ចីប្រាក់
  • ជានីតិជនមានអាយុពី ១៨-៦៥ ឆ្នាំ មានសុខភាពមាំមួន និងអាចរកចំណូលបាន
  • មានប្រវត្តិ និងអត្តចរិតល្អ ដែលអាចជឿទុកចិត្តបាន
  • មានទីលំនៅអចិន្ត្រៃយ៍ ផ្ទះ និងដី ដែលជាកម្មសិទ្ធិរបស់ខ្លួន
  • មានមុខរបរ និងប្រាក់ចំណូលច្បាស់លាស់ដែលបង្ហាញពីលទ្ធភាពអាចសងបំណុលបានគ្រប់ចំនួន
  • ត្រូវមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត និងលិខិតបញ្ជាក់ទីលំនៅ...។ល។