ឥណទាន សហគ្រិនខ្នាតមធ្យម

ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីជួយលើកកម្ពស់វិស័យវិនិយោគទុនក្នុងស្រុក ដូចជាការ ធ្វើអាជីវកម្ម លក់ដូរ សិប្បកម្ម ផលិតកម្ម និងជំនួញលើសេវាកម្ម ផ្សេងៗ ទៀត ទៅដល់អាជីវករ និងអ្នកវិនិយោគជាលក្ខណៈខ្នាតមធ្យម ដែលត្រូវការដើមទុនច្រើន ដើម្បីចំណាយទៅលើសកម្មភាពអាជីវកម្មរបស់ខ្លួនក្នុងការបង្កើន ប្រាក់ចំណូលជារៀងរាល់ថ្ងៃ និងបង្ហាញពីប្រាក់ចំណូលច្បាស់លាស់ដែលអាចសងឥណទានបាន។

លក្ខខណ្ឌឥណទានដែលអតិថិជនទទួលបាន ៖
ប្រភេទឥណទាន ទំហំឥណទាន អត្រា ការប្រាក់ រយៈពេលខ្ចី
ឥណទានសហគ្រិនខ្នាតមធ្យម ៨០,០០០,០០១រៀល ដល់ ២០០,០០០,០០០រៀល ១.១% ដល់ ១.២% ក្នុង ១ខែ រហូតដល់ ៨៤ខែ
លក្ខខណ្ខពិសេស

  • សេវាកម្មរហ័សទាន់ចិត្ត
  • អត្រាការប្រាក់ និងសេវារដ្ឋបាលសមរម្យ អាចចរចារបាន
  • របៀបសងប្រចាំខែ និងរយៈពេលអាចចរចារបាន
  • ឯកសារតម្រូវមានភាពងាយស្រួល
  • ជំពាក់បំណុលស្ថាប័នផ្សេងក៏អាចខ្ចីបានតាមលទ្ធភាពជាក់ស្តែង
លក្ខខណ្ឌតម្រូវក្នុងការខ្ចីប្រាក់
  • ជានីតិជនមានអាយុពី ១៨-៦៥ ឆ្នាំ មានសុខភាពមាំមួន និងអាចរកចំណូលបាន
  • មានប្រវត្តិ និងអត្តចរិតល្អ ដែលអាចជឿទុកចិត្តបាន
  • មានទីលំនៅអចិន្ត្រៃយ៍ ផ្ទះ និងដី ដែលជាកម្មសិទ្ធិរបស់ខ្លួន
  • មានមុខរបរ និងប្រាក់ចំណូលច្បាស់លាស់ដែលបង្ហាញពីលទ្ធភាពអាចសងបំណុលបានគ្រប់ចំនួន
  • ត្រូវមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត និងលិខិតបញ្ជាក់ទីលំនៅ...។ល។