គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហគ្រិនភាព ម៉ាយក្រូហ្វាយនែន ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណផ្ដល់សេវាហិរញ្ញវត្ថុ ពីធនាគារជាតិ នៃកម្ពុជា ក្នុងឆ្នាំ២០១៥ ។ ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ សហគ្រិនភាព បាននិងកំពុងផ្ដល់នូវសេវាហិរញ្ញវត្ថុប្រកបដោយភាពជឿទុកចិត្តខ្ពស់ពីអតិថិជន និងមានសុវត្ថិភាពខ្ពស់ក្នុងធុរកិច្ចរបស់ខ្លួន។ ផ្អែកលើបេសកកម្មនិងចក្ខុវិស័យដ៏វែងឆ្ងាយ សហគ្រិនភាព មានការប្តេជ្ញាខ្ពស់បន្តគាំទ្រធុរកិច្ចរបស់អតិថិជនឲ្យកាន់តែរីកចម្រើនលូតលាស់ និងផ្តល់ជូនបុគ្គលិកគ្រប់រូបនូវឱកាសការងារដែលមានស្ថិរភាពយូរអង្វែងផងដែរ។ សហគ្រិនភាព កំពុងបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន និងពង្រឹងសមត្ថភាពបុគ្គលិកដើម្បីជួយទ្រទ្រង់នូវការរីកចម្រើនប្រកបដោយចីរភាព។ ទន្ទឹមនឹងការពង្រីកប្រតិបត្តិការនេះ យើងកំពុងស្វែងរកនូវបេក្ខភាពដែលមានសមត្ថភាព និងឆន្ទៈការងារខ្ពស់ ចូលរួមជាមួយយើងដើម្បី “សម្រេចក្តីប្រាថ្នារួមគ្នា” ។
- ប្រាក់បៀវត្សដែលបានលក្ខណៈប្រកួតប្រជែង និងមានការតម្លើងប្រចាំឆ្នាំតាមលទ្ធផលការងារ
- ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែសម្រាប់បុគ្គលិកផ្នែកលក់
- ប្រាក់ឧបត្ថម្ភសម្រាប់បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខែ្មរ
- ប្រាក់បំណាច់អតីតភាពការងារចំនួន១៥ថ្ងៃក្នុង១ឆ្នាំ
- ប្រាក់សោធន
- ប្រាក់ឧបត្ថម្ភសម្រាប់បេសកកម្ម និងកាតទូរស័ព្ទ
- ធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់ការងារ២៤ម៉ោង
- ឱកាសក្នុងការទទួលបានការបណ្ដុះបណ្ដាលកសាងសមត្ថភាព និងការតម្លើងតួនាទីខាងក្នុងគ្រឹះស្ថាន
- ផ្តល់កន្លែងស្នាក់នៅសម្រាប់បុគ្គលិកដែលបម្រើការងារតាមបណ្តាសាខាខេត្ត
- ការឈប់សម្រាកអនុលោមតាមច្បាប់ការងាររបស់ក្រសួងការងារ
- ការបំពេញការងារ ៥ថ្ងៃក្នុងមួយសប្តាហ៍
- ផ្តល់ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ១៨ថ្ងៃ
- ប្រាក់ឧបត្ថម្ភមរណៈភាព
- រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត តាមគោលការណ៍