ឥណទានកែលម្អផ្ទះ

ផលិតផលនេះត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឥណទានទៅឱ្យអតិថិជនក្នុងគោលបំណងយកទៅប្រើប្រាស់ ក្នុងសាងសង់ ឬ កែលម្អ ផ្ទះ អាគារ និង ការសាងសង់ ផ្សេងៗ ដែលប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន និង សាងសង់ ឬ កែលម្អសម្រាប់ជួល។

ប្រភេទឥណទាននេះត្រូវបានសិក្សាលើអតិថិជនដែលមានចំណូលមធ្យម និងខ្ពស់ ហើយកំពុងប្រកបមុខរបរ ដូចជា ការធ្វើអាជីវកម្ម លក់ដូរ កសិកម្ម សិប្បកម្ម ផលិតកម្ម ជំនួញ សេវាកម្ម និងមុខរបរផ្សេងៗ ទៀតដែលមានចំណូលច្បាស់លាស់ដែលអាចសងឥណទានបាន។

លក្ខខណ្ឌឥណទានដែលអតិថិជនទទួលបាន៖
ប្រភេទឥណទាន ទំហំកម្ចី អត្រា ការប្រាក់ រយៈពេលខ្ចី
ឥណទានកែលម្អផ្ទះ (គេហដ្ឋាន) ៤០០,០០០រៀល ដល់ ៨០,០០០,០០០រៀល ១.៣% ដល់ ១.៥% ក្នុង ១ខែ រហូតដល់ ៧២ខែ
លក្ខខណ្ឌពិសេស

  • សេវាកម្មរហ័សទាន់ចិត្ត
  • អត្រាការប្រាក់ និងសេវារដ្ឋបាលសមរម្យ អាចចរចារបាន
  • របៀបសងប្រចាំខែ និងរយៈពេលអាចចរចារបាន
  • ឯកសារតម្រូវមានភាពងាយស្រួល
  • ជំពាក់បំណុលស្ថាប័នផ្សេងក៏អាចខ្ចីបានតាមលទ្ធភាពជាក់ស្តែង
លក្ខខណ្ឌតម្រូវក្នុងការខ្ចីប្រាក់

  • ជានីតិជនមានអាយុពី ១៨-៦៥ ឆ្នាំ មានសុខភាពមាំមួន និងអាចរកចំណូលបាន
  • មានប្រវត្តិ និងអត្តចរិតល្អ ដែលអាចជឿទុកចិត្តបាន
  • មានទីលំនៅអចិន្ត្រៃយ៍ ផ្ទះ និងដី ដែលជាកម្មសិទ្ធិរបស់ខ្លួន
  • មានមុខរបរ និងប្រាក់ចំណូលច្បាស់លាស់ដែលបង្ហាញពីលទ្ធភាពអាចសងបំណុលបានគ្រប់ចំនួន
  • ត្រូវមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត និងលិខិតបញ្ជាក់ទីលំនៅ...។ល។